skip to Main Content

ស្លាក “Buy Bitcoin” ត្រូវបានលក់ក្នុងតម្លៃ $1 លានដុល្លារ

ស្លាក “ទិញ Bitcoin” ដែលបានលើកបង្ហាញនៅពីក្រោយ Janet Yellen (រដ្ឋលេខាធិការរតនាគារសហរដ្ឋអាមេរិក) ក្នុងអំឡុងពេលសក្ខីកម្មសភាឆ្នាំ 2017 ទើបតែត្រូវបានលក់ចេញនៅក្នុងការដេញថ្លៃមួយក្នុងតម្លៃជាង $1 លានដុល្លារ។

ពាក្យ “Buy Bitcoin” ត្រូវបានសរសេរនៅលើក្រដាសដោយ Christian Langalis អាយុ 22 ឆ្នាំជាអ្នកហាត់ការនៅវិទ្យាស្ថាន Cato នៅពេលនោះ ខណៈដែល Yellen កំពុងផ្តល់សក្ខីកម្មដែលកាលនោះ Yellen ជាប្រធានធនាគារកណ្តាល។ 

Langalis បានសម្រេចចិត្តលក់ស្លាកនេះដើម្បីចាប់ផ្តើមក្រុមហ៊ុន crypto របស់គាត់គឺ Tirrel Corp ដែលកំពុងអភិវឌ្ឍកាបូប Bitcoin Lightning Network នៅលើវេទិកា Urbit ។ ស្លាកនេះត្រូវបានដេញថ្លៃនៅលើវេទិកា Scarce City ហើយត្រូវបានទិញដោយអ្នកទិញអនាមិកម្នាក់ដែលត្រូវបានគេស្គាល់ថា “Squirrekkywrath” ក្នុងតម្លៃ 16 Bitcoin ដែលមានតម្លៃប្រហែល $1.027 លានដុល្លារ។

Bitcoin បានកើនឡើងជាង 2,000% ចាប់តាំងពីការលើកស្លាកដ៏ល្បីមួយនេះរបស់ Langalis ដែលតម្លៃ Bitcoin បានឈានដល់កម្រិតខ្ពស់បំផុតជិត $74,000 កាលពីខែមុន។