skip to Main Content

អ្នកមានលុយ $1,000 ក្នុងដៃ តើគួវិនិយោគលើអ្វី?

តើ​អ្នក​ត្រៀម​ខ្លួន​ហើយឬនៅដើម្បីឈានជើង​ចូល​​ពិភព​នៃ​ការ​វិនិយោគ​? ជាមួយនឹង $1,000 នៅក្នុងដៃ អ្នកមានឱកាសមាសដើម្បីចាប់ផ្តើមកសាងអនាគតហិរញ្ញវត្ថុរបស់អ្នក។ ប៉ុន្តែតើអ្នកគួរចាប់ផ្តើមពីណាទៅមុន? នៅក្នុងអត្ថបទនេះ យើងនឹងមើលថាតើលុយនេះគួរត្រូវបានប្រើដើម្បីវិនិយោគលើអ្វីខ្លះ។

គោលការណ៍សំខាន់មួយនៃការវិនិយោគជោគជ័យគឺការធ្វើពិពិធកម្ម (diversification) ។ ជាជាងការវិនិយោគលុយទាំងអស់នៅកន្លែងតែមួយ ការចែកចាយ $1,000 ដើម្បីវិនិយោគលើទ្រព្យសកម្មផ្សេងៗគ្នា ដូចជាភាគហ៊ុន crypto និងការអប់រំគឺជាជម្រើសដ៏ល្អដែលមិនគួរមើលរំលង។

ភាគហ៊ុន

ការវិនិយោគនៅលើទីផ្សារភាគហ៊ុនអាចផ្តល់នូវប្រាក់ចំណេញក្នុងរយៈពេលវែង។ អ្នកអាចចាប់ផ្តើមដោយការទិញភាគហ៊ុនរបស់ក្រុមហ៊ុនធំៗដែលមានកេរ្តិ៍ឈ្មោះល្អ។ អ្នកអាចស្វែងរកក្រុមហ៊ុនដែលមានហិរញ្ញវត្ថុរឹងមាំ និងប្រវត្តិនៃកំណើនថេរ។ អ្នកត្រូវចងចាំថាទីផ្សារភាគហ៊ុនអាចប្រែប្រួល ដូច្នេះវាចាំបាច់ក្នុងការធ្វើការស្រាវជ្រាវ និងវិនិយោគសម្រាប់រយៈពេលវែង។

ETFs ដំណើរការស្រដៀងគ្នាទៅនឹង Mutual Funds ប៉ុន្តែត្រូវបានជួញដូរនៅលើ stock exchanges ដោយផ្តល់ឱ្យអ្នកវិនិយោគនូវភាពបត់បែន។ ETF ផ្តល់ជូននូវផលប័ត្រចម្រុះនៃភាគហ៊ុន មូលបត្របំណុល ឬទ្រព្យសម្បត្តិផ្សេងទៀត ហើយត្រូវបានគ្រប់គ្រងដោយអកម្ម ឬសកម្ម។ ការវិនិយោគលើ ETFs អនុញ្ញាតឱ្យអ្នកធ្វើពិពិធកម្មផលប័ត្ររបស់អ្នកភ្លាមៗដោយសារ ETF វិនិយោគលើក្រុមហ៊ុនធំៗដោយអ្នកមិនចាំបាច់ទិញភាគហ៊ុននីមួយៗដាច់ដោយឡែកពីគ្នា។ ETFs គឺជាជម្រើសដ៏ល្អសម្រាប់អ្នកចាប់ផ្តើមដំបូងដោយមិនត្រូវការការគ្រប់គ្រងសកម្ម។

Cryptocurrency

រូបិយប័ណ្ណគ្រីបតូផ្តល់នូវឱកាសវិនិយោគដែលមានហានិភ័យខ្ពស់ តែក៏ទទួលបានរង្វាន់ខ្ពស់ (high-risk, high-reward) ។ អ្នកអាចបែងចែក $1,000 ដើម្បីវិនិយោគលើទ្រព្យសម្បត្តិឌីជីថលតាមរយៈ crypto exchange ផ្សេងៗ។ ដោយសារភាពប្រែប្រួលដ៏រហ័សរបស់ crypto អ្នកត្រូវស្រាវជ្រាវឱ្យហ្មត់ចត់ និងតាមដានព័ត៌មានថ្មីៗជានិច្ច។ ការវិនិយោគលើ crypto អាចចាត់ទុកជាជម្រើសដ៏ល្អមួយ ខណៈពេលដែលព្រឹត្តិការណ៍ Bitcoin Halving ទើបតែបញ្ចប់នាពេលថ្មីៗនេះ។

គណនីសន្សំ

ជាមួយនឹង $1,000 អ្នកក៏អាចយកលុយមួយផ្នែកដាក់ចូលក្នុងគណនីសន្សំដែលមានទិន្នផលខ្ពស់ផងដែរ។ ខណៈពេលដែលប្រាក់ចំណេញអាចតិចជាងបើប្រៀបធៀបទៅនឹងជម្រើសវិនិយោគផ្សេងទៀត គណនីសន្សំដែលមានទិន្នផលខ្ពស់ (high-yield) ផ្តល់នូវសុវត្ថិភាពខ្ពស់ជាង។ 

ការអប់រំ

ការវិនិយោគលើខ្លួនអ្នកអាចជាការវិនិយោគដ៏ល្អបំផុតមួយ។ អ្នកគួរយកមួយចំណែកតូចនៃ $1,000 ដើម្បីទិញសៀវភៅ វគ្គសិក្សាអនឡាញ ឬចូលរួមសិក្ខាសាលាអំពីហិរញ្ញវត្ថុ និងការវិនិយោគ។ តាមរយៈការអប់រំខ្លួនឯង អ្នកនឹងទទួលបានចំណេះដឹង និងទំនុកចិត្តដែលត្រូវការដើម្បីធ្វើការសម្រេចចិត្តលើការវិនិយោគប្រកបដោយការយល់ដឹងនាពេលអនាគត។

ខាងក្រោមជាឧទាហរណ៍មួយដែលអ្នកអាចអនុវត្តក្នុងការវិនិយោគរបស់អ្នកបាន៖

ជម្រើសវិនិយោគការបែងចែកការពិពណ៌នា
ភាគហ៊ុន$300 (30%)វិនិយោគលើភាគហ៊ុនរបស់ក្រុមហ៊ុនធំៗដែលមានកេរ្តិ៍ឈ្មោះល្អដូចជា Apple, Microsoft ឬ Nvidia
រូបិយប័ណ្ណគ្រីបតូ$250 (25%)វិនិយោគលើទ្រព្យសម្បត្តិឌីជីថលដូចជា Bitcoin, Ethereum, altcoins ឬ Bitcoin ETFs ក្រោយការស្រាវជ្រាវ​របស់អ្នក
ETF$200 (20%)វិនិយោគលើ ETF មួយ ឬច្រើនដូចជា SPY, IVV ឬ VOO ដើម្បីសម្រេចបាននូវពិពិធកម្ម (S&P 500)
គណនីសន្សំ$150 (15%)ដាក់ប្រាក់ទៅក្នុងគណនីសន្សំដែលទទួលបានការប្រាក់ខ្ពស់ ខណៈពេលដែលលុយរបស់យមានសុវត្ថិភាព
ការអប់រំ$100 (10%)វិនិយោគលើខ្លួនឯង ដូចជាការទិញសៀវភៅ វគ្គសិក្សាវិនិយោគដើម្បីបង្កើនចំណេះដឹងរបស់អ្នក

មិនថាអ្នកជ្រើសរើសការវិនិយោគមួយណានោះទេ ការវិនិយោគតែងតែភ្ជាប់មកជាមួយនឹងហានិភ័យ ហើយមិនមានការធានានៃប្រាក់ចំណេញរហូតនោះដែរ។ ដូច្នេះ វាជារឿងសំខាន់ក្នុងការធ្វើពិពិធកម្មការវិនិយោគរបស់អ្នក និងជៀសវាងការសម្រេចចិត្តដោយអន្ទះអន្ទែងដោយសារការប្រែប្រួលទីផ្សារក្នុងការរយៈពេលខ្លី។ ជាមួយនឹងការអត់ធ្មត់ និងផ្នត់គំនិតរយៈពេលវែង ការវិនិយោគ $1,000 របស់អ្នកអាចជួយអ្នកឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់អ្នកបាន។